អំពីកសិដ្ឋាន អិល.ប៊ី.អិល
កសិដ្ឋាន អិល.ប៊ី.អិល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ក្រោមការដឹកនាំរបស់ លោក ឡាយ ប៊ុនលាង ដែលជាអាជីវករម្នាក់នៅខេត្តកំពង់ចាម។
យើងខ្ញុំផ្ដោតលើផលិតផលដែលប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ មិនមានបន្ថែមសារជាតិគីមី ហើយមិនប៉ះពាល់ដល់សុខភាព។ ផលិតផលរបស់កសិដ្ឋានយើងខ្ញុំអាចជួយឲ្យដំណាំរបស់លោកអ្នកលូតលាស់ល្អ ទទួលបានទិន្នផលខ្ពស់ និងជួយកែប្រែគុណភាពដីឲ្យកាន់តែល្អប្រសើរឡើង ដោយមិនមានសារជាតិគីមីដែលអាចប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់លោកអ្នក។
បេសកកម្មរបស់យើង
ផ្ដល់ជូននូវផលិតផលកសិកម្មធម្មជាតិប្រកបដោយគុណភាព ដើម្បីជួយឲ្យកសិករទទួលបានទិន្នផលខ្ពស់ និងរួមចំណែកថែរក្សាបរិស្ថាន។
តម្លៃស្នូលរបស់យើង
- គុណភាព — ផលិតផលធម្មជាតិគ្មានសារជាតិគីមី មានគុណភាពខ្ពស់
- សុខភាព — មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងអ្នកដាំដុះ
- ទំនុកចិត្ត — កសាងទំនាក់ទំនងដោយផ្អែកលើការទុកចិត្ត និងភាពស្មោះត្រង់
ទីតាំង
ភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម